Thứ Hai, 5 tháng 7, 2010
Chủ Nhật, 4 tháng 7, 2010
ព្រះពុទ្ធ
ពាក្យថា «ពុទ្ធ» ឬ«ព្រះពុទ្ធ»នេះជាពាក្យហៅចំពោះអ្នកត្រាស់ដឹងចាក់ធ្លុះនូវអរិយសច្ចធម៌ ព្រះ អង្គត្រូវបានចែកចេញទៅតាមផ្នែកនៃការយល់ដឹងដូចតទៅ៖ ១- ព្រះសម្មាសម្ពុទ្ធៈ ព្រះអង្គបាន ត្រាស់ដឹងដោយខ្លួនឯងហើយបង្ហាត់បង្រៀនអ្នក ដទៃអោយត្រាស់ដឹងតាមព្រះអង្គផង ប្រភេទ នេះបានដល់ព្រះសម្មាសម្ពុទ្ធដែល ប្រតិស្ឋានធម្មៈ ស្ថាបនាសាសនាទុកជាពន្លឺសម្រាប់មនុស្ស លោក ។ ២- ព្រះបច្ចេកពុទ្ធៈ ព្រះអង្គបានត្រាស់ដឹងចំពោះខ្លួន មិនមានសមត្ថភាពរៀបចំ គោល ការបង្ហាត់បង្រៀន ឬមិនបានប្រតិស្ថានធម្មៈ ឬស្ថាបនាសាសនាសម្រាប់ អ្នកដទៃ ។ ព្រះបច្ចេក ពុទ្ធអាចត្រាស់ដឹងឡើងបានតែក្នុងសម័យចន្លោះព្រះពុទ្ធ សាសនាប៉ុណ្ណោះ បើព្រះពុទ្ធសាសនា គឺសាសនារបស់ព្រះសម្មាសម្ពុទ្ធមិនទាន់ សាបសូន្យទេ ព្រះបច្ចេកពុទ្ធមិនអាចត្រាស់ដឹងឡើង បានទេ។ ៣- សុត្តពុទ្ធ ឬសាវកពុទ្ធៈ បុគ្គលអ្នកត្រាស់ដឹងដែលត្រូវអាស្រ័យស្តាប់ពាក្យ បង្ហាត់ប ង្រៀនរបស់ព្រះសម្មាសម្ពុទ្ធបានសម្រេចការត្រាស់ដឹងថ្នាក់ត្រឹមសាវ័ក ឬហៅម៉្យាងទៀតថា អនុពុទ្ធ ប្រែថាអ្នកត្រាស់ដឹងតាមមិនមែនត្រាស់ដឹងដោយ ខ្លួនឯងឡើយ ។